រឿងធំហើយពេលនេះ! មេដឹកនាំអ៊ុយក្រែនគគ្រឺតធ្មេញដាក់ Elon Musk ពេលឃើញសារបង្ហោះនៅលើ Twitter
ផែន ផាន់ណា
OCTOBER 4 2022
អាជីវកម្ម 4.0
368 views
2 mins read

មេដឹកនាំប្រទេសអ៊ុយក្រែនលោក Volodymyr Zelenskiy បានវាយបកចំៗទៅលើកំពូលមហាសេដ្ឋីលោក Elon Musk បន្ទាប់ពីលោកបានបង្ហោះសារឱ្យអ្នកគាំទ្រខ្លួន ជួយថ្លឹងថ្លែងគំនិតរបស់គាត់ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន នៅលើគណនី Twitter នៅថ្ងៃច័ន្ទសប្ដាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The guardian.។

ការបង្ហោះសារក្នុងចេតនាផ្សះផ្សានេះ បានធ្វើឱ្យមានការជជែកវែកញែកនៅលើអ៊ីនធើណេតជាពិសេសអ្នកគាំទ្រលោក Elon Musk។ យ៉ាងណាមិញសារដែលលោក Elon Musk បានបង្ហោះនេះ មិនបានធ្វើឱ្យលោក Volodymyr Zelenskiy សប្បាយចិត្តទេ ពោលគឺធ្វើឱ្យមេដឹកនេះអ៊ុយក្រែននិងប្រជាជនអ៊ុនក្រែនស្ទើរតែទាំងអស់ ក្រពុលមុខកាន់តែខ្លាំងលើសដើម ព្រមជាមួយនឹងការឆ្លើយតបវិញភ្លាមៗ ទៅកាន់លោក Elon Musk។

Elon Musk approves satellite communication services for Ukraine - Peoples  Gazette

មេដឹកនាំអ៊ុយក្រែនដែលកំពុងទទួលរងការវាយប្រហារពីសំណាក់រុស្ស៊ីនោះ បានឆ្លើយតបទៅកាន់លោក Elon Musk តាម Twitter វិញថា “តើអ្នកចូលលោក Elon Musk ទេ?” នៅក្នុងសារនេះលោកបានផ្ដល់ជម្រើសឱ្យអ្នកអានពីរទៀតគឺ អ្នកគាំទ្ររុស្ស៊ី និងអ្នកគាំទ្រអ៊ុយក្រែន។

2022 10 04 13 50 30

ការវាយបក កាន់តែធ្ងន់មួយកម្រិតទៀតនោះ លោក Andriy Melnyk ឯកអគ្គរដ្ឋទូត​​អ៊ុយក្រែន​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ មាន​ប្រតិកម្ម​ចំៗទៅ Elon Musk ថា “Fuck off” ព្រមទាំងបញ្ជាក់ឱ្យដឹងថា នេះគឺជាការឆ្លើយតបបែបការទូត ទៅកាន់មហាសេដ្ឋី Elon Musk។

គូសបញ្ជាក់ថា នៅក្នុងសារដែលលោក Elon Musk បានបង្ហោះថ្មីៗនេះបានបង្ហាញពីការបោះឆ្នោតដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ នៅក្នុងតំបន់កាន់កាប់ចំនួន៤ ដែលរុស្ស៊ីត្រៀមបញ្ចូលជាមួយទឹកដីរបស់ខ្លួន ដោយការធ្វើប្រជាមតិ។ លោកបន្តថា ការបោះឆ្នោតនេះត្រូវបានរដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិចចាត់ទុកថាជាការខុសច្បាប់ និងបង្ខិតបង្ខំ ហើយរុស្ស៊ីគួរតែបញ្ឈប់ប្រសិនបើនោះជាឆន្ទៈរបស់ប្រជាជន។

2022 10 04 13 44 57

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia